អ៊ីតាលី៖ ការស្លាប់ដោយសារការរីករាលដាល នៃជំងឺ COVID-១៩ នៅប្រទេសអ៉ីតាលី បានកើនឡើង ៦០២ ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ពោលគឺកើនលើសពីចំនួន ៥៦៦ កាលពីពេលកន្លងទៅ ដែលជាតួរលេខកើនឡើងលើកទី ២។នេះបើយោងតាមការចុះផ្សាយរបស់CNA
ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលីថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើង នូវវិបត្តិវិរុសកូរ៉ូណា នៅថ្ងៃទី ២១ ខែកុម្ភៈមកបានកើនឡើងដល់ ២១.០៦៧ នាក់ ដែលជាចំនួនខ្ពស់បំផុតទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ